ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអំពើលួច (ទូរសព្ទ) ក្រុង​តាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល​៖នៅពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ករណីអំពើលួច (ទូរសព្ទ)ចំណុចក្នុងការដ្ឋានសំណង់ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ១នាក់៖ ឈ្មោះទ្រី ចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់​នៅ​ភូមិ​ឃុំកេីតហេតុ។
ជនសង្ស័យ៤នាក់៖
១-ឈ្មោះ អុី ចាន់ស៊ីថា ហៅចាវ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ: ភូមិព្រែកតាពៅ១ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងភ្លេីង
(ឃាត់ខ្លួន)។
២-ឈ្មោះ ជា សុធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ
ទីលំនៅភូមិ សង្កាត់កេីតហេតុ(ឃាត់ខ្លួន​)។
៣-ឈ្មោះ ផល វាសនា ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរទីលំនៅភូមិព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(គេចខ្លួន)។
៤-ឈ្មោះ ម៉ាត់ តាំ ភេទប្រុស អាយុ៤០ឆ្នាំជនជាតិខ្មែរឥស្លាម
ទីលំនៅភូមិព្រែកសំរោង សង្កាត់រការខ្ពស់
ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(គេចខ្លួន)។
សម្ភារបាត់បង់៖
-ទូរសព្ទដៃ១គ្រឿងម៉ាកHAUWEIពណ៌ប្រផេះ។
វត្ថុតាងចាប់យក៖
1-ម៉ូតូ១គ្រឿងម៉ាកHONDA Dream125ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ផ្លាកលេខបាត់ដំបង1N.9424(របស់ជនសង្ស័យ) ។
2-ទូរសព្ទដៃ១គ្រឿងម៉ាកOPPOពណ៌ផ្ទៃមេឃ(របស់ជនសង្ស័យ)។
3-ស្បែកជេីងជំពាមពណ៌ខ្មៅចំនួន១គូ(របស់ជនសង្ស័យ)។ ។

នៅវេលាកេីតហេតុខាងលេី ពេលដែលជនរងគ្រោះកំពុងតែដេកលង់លក់នៅក្នុងការដ្ឋានសំណង់ដោយទុកទូរសព្ទ១គ្រឿងម៉ាកHUAWEIពណ៌ប្រផេះសាកថ្មនៅលេីក្បាលដំណេក ស្រាប់តែជនសង្ស័យបានធ្វេីសកម្មភាពលួចយក ភ្លាមនោះជនរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ក៏នាំគ្នាដេញចាប់តែក្រុមជនសង្ស័យដែលមានម៉ូតូចាំនៅក្រៅពីរគ្រឿងជិះគេចខ្លួនបាត់ទៅ ពេលជនរងគ្រោះដេីរមកកន្លែងដេកវិញបានឃេីញស្បែកជេីងនិងទូរសព្ទរបស់ជនសង្ស័យជ្រុះនៅទីនោះ បានប្រហែល១៥នាទីក្រោយមកស្រាប់តែក្រុមជនសង្ស័យទាំង៤នាក់នោះបានជិះម៉ូតូត្រឡប់មករកទូរសព្ទវីញត្រូវបានជនរងគ្រោះនាំគ្នាដេញចាប់បានជនសង្ស័យពីរនាក់ដូចខាងលេីប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ ចំណែកឯជនសង្ស័យពីរនាក់ទៀតជិះម៉ូតូគេចខ្លួនបាត់។ក្រោយពីបានធ្វេីការសាកសួររួចជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី។