ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម ជឹង ផល្លា បានអញ្ជើញពិនិត្យការជួសជុលផ្លូវ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ស្វែងយល់ ការសំណូមពរ និងបញ្ហាផ្សេងៗ

ខេត្តកំពត៖ នាព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយមាស និងជាប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរសាធារណៈការ និងអភិវឌ្ឍជនបទខេត្ត ថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ បានអញ្ជើញពិនិត្យការជួសជុលផ្លូវ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ស្វែងយល់ ការសំណូមពរ និងបញ្ហាផ្សេងៗ នៅមូលដ្ឋាន ពាក់ពន្ធ័និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ។
១. ពិនិត្យមើលការជួសជុលផ្លូវក្រាលគ្រួសក្រហម ១ខ្សែប្រវែង ៤.១០០ ម៉ែត្រ ចេញពីចំនុចផ្សារស្មៅអំបុក ក្នុងឃុំបន្ទាយមាសខាងកើត រហូតដល់ព្រំប្រទល់ឃុំដើមដូង ស្រុកអង្គរជ័យ ដែលរងការខូចខ្លាំង ពិបាកក្នុងការធ្វើដំណើរ ។
២. បន្តដំណើរទៅពិនិត្យមើលផ្លូវ១ខ្សែប្រវែង ៣ km ក្នុងឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ដែលរងការខូចខ្លាំងពិបាកធ្វើដំណើរ ហើយឯកឧត្តមក៏បានបញ្ជាអោយស្រុក ឃុំ ជួសជុលអោយប្រសើរឡើង ក្នុងសប្ដាហ៏ទី៣ ខែ មករា ២០២២ ងាយស្រួលបងប្អូនធ្វើដំណើរ ។
ក្នុងកំណាត់ផ្លូវទាំង២ខ្សែខាងលើ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ មានក្ដីសប្បាយរីករាយ និងសាទរយ៉ាងក្រៃលែង ដែលឯកឧត្តម បានជួយជួសជុល សំរួលក្នុងការធ្វើដំណើរ បានប្រសើរជាងមុន ៕