ព័ត៌មានក្នុងប្រទេស

លោកឧត្ដមសេនីយ៍​ត្រី​ សូ ប៊ុណ្ណារឹទ្ធិ ស្នងការរង ចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ ញាន សារឿន ស្នងការរងដែលមានជំងឺសំរាកនៅគេហដ្ឋាន

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ដល់សុខទុក្ខ មន្រ្តីក្រោមឱវាទ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ​បានចាត់លោកឧត្ដមសេនីយ៍​ត្រី​ សូ ប៊ុណ្ណារឹទ្ធិ ស្នងការរង ចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ ញាន សារឿន ស្នងការរង ដែលមានជំងឺសំរាកនៅគេហដ្ឋាន ។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ញាន សារឿន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ដែលតែងតែយកចិត្តទុកដាក់ដល់មន្រ្តីក្រោមឱវាទ និងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ស្នងការ មានសុខភាពល្អ កម្លាំងកាយមាំមួន និងសម្រេចគ្រប់ភារ:កិច្ច ៕