ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីដីកាបង្គាប់ឲ្យចាប់ខ្លួន​ របស់សាលាដំបូង ខេត្តកណ្តាល

ខេត្តកណ្តាលនៅថ្ងៃទី១២ ខែមករាឆ្នាំ២០២២ ករណីដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូង ខេត្តកណ្តាល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច: ភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល

      ជនជាប់ចោទ (ឃាត់ខ្លួន)ឈ្មោះញុឹប សុីដែន ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មីស្រុកកោះធំ ខេត្តកណ្ដាល

/យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៣៣៥/ដកបចខ/២១ របស់លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ  ២០២១ លុះនៅថ្ងៃទី១២ ខែមករាឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី សមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកោះធំ បានចុះសហការគ្នាជាមួយនឹងប៉ុស្តិរដ្ឋបាលព្រែកថ្មី បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនជាប់ចោទឈ្មោះ ញុឹប សុីដែន នៅចំណុចភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល

ហើយត្រូវបានសមត្ថកិច្ចយើងបានអានដីកាបង្គាប់អោយចាប់ខ្លួនរបស់ជនជាប់ចោទដែលជាប់ពាក់ពន្ធ័នឹងករណីខាងលើនេះដែលរូបគេបានប្រព្រឹត្តរយះកាលកន្លងមក។

បច្ចុប្បន្នជនជាប់ចោទខាងលើត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់តាមនិតីវិធី។