ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបើក កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូន ឯកឧត្តមបណ្ឌិត ហ៑ុន ម៉ាណែត

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២​ នេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបើក កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូន ឯកឧត្តមបណ្ឌិត ហ៑ុន ម៉ាណែត សមាជិកគណៈកម្មការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសសមាសភាព ក្រុមការងារយុវជនគណបក្ស ខេត្តកំពង់ឆ្នាំង និងសំណេះដំណាល ចែកអំណោយជូនដល់មន្ត្រីចូលនិវត្តន៍ និង អតីតយុទ្ធជន ដែលប្រព្រឹត្តនៅ ថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការ កងរាជអវុធហត្ថខេត្ត លោកប្រធានមន្ទីរ ពាក់ព័ន្ធមួយចំនួនទៀត ៕