ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការនគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កាលពីថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០នាទី នៅចំណុចក្រុមទី៤ ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ាន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការ បង្រ្កាបបានករណី រក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១នាក់ ឈ្មោះ អ៊ុច សុធារ៉ា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន៤ថង់ ទម្ងន់០,៨៩ក្រាម (ទាំងសំបក), សម្ភារៈ សម្រាប់រលែកច្រកថ្នាំញៀនលក់ និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ជនល្មើស និងវត្ថុតាង បច្ចុប្បន្នបានកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបង។