ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម សាន់ យូ និងសហការី នាំយកបច្ច័ុយចំនួន ២.២០០.០០០រៀល ប្រគេនព្រះមង្គលនុរ័ត្ខ អំ សៃ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូសូត្រឆ្វេងវត្តធម្មយុត្តិ

ខេត្តកំពង់ឆ្នាំង៖ នៅល្ងាចថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងសហការីបានាំយកបច្ច័ុចំនួន ២.២០០.០០០រៀលប្រគេនព្រះមង្គលនុរ័ត្ខ អំ សៃ ព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះគ្រូសូត្រឆ្វេងវត្តធម្មយុត្តិ ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង សំរាប់ជាវក្បឿងប្រកដំបូលកុដិ។

ក្នុងឱកាសនោះព្រះមង្គលនុរ័ត្ខ អំ សៃ បានចំរើនពរដល់ឯកឧត្តម សាន់ យូ និង សហការី សូមមានសុខភាពល្អនិងទទួលបានជ័យជម្នះគ្រប់ភារកិច្ច និង ជួបប្រទះតែនិងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕