ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះអគ្គិភ័យឆេះឡរសំងួតពោត

ប៉ៃលិន៖  នៅវេលាម៉ោង១និង០០នាទីយប់ ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័កព..២៥៦៥ ត្រូវនិងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២មានករណីគ្រោះអគ្គិភ័យកើតឡើងចំនួន ១ករណី  (ករណីឆេះ ឡរសំងួតពោត នៅក្នុងសៃឡូ) ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យមានការខូចខាត ពោតគ្រាប់ចំនួន២០តោន និងពុំមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ឡរសំងួតពោតមាន ឈ្មោះ ស៊ុន ឡាយ ហៅ តាប៉ោង ភេទប្រុស អាយុ៥៥ ឆ្នាំ មានទីលំនៅ ភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្រោយពេលម្ចាស់ឡរ បានរាយការណ៍មកសមត្ថកិច្ច កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដឹកនាំដោយលោក វរសេនីយ៍ទោ យ៉ន ជេដ្ឋា ស្នងការរង ផែនគ្រប់គ្រង់អាវុធគ្រឿងផ្ទុះ បានចេញរថយន្តចំនួន០៣គ្រឿង សហការជាមួយកម្លាំងអធិការក្រុងប៉ៃលិនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាវ៉ៅ និងកម្លាំងវេនប្រចាំបញ្ជា ប្រើប្រាស់ទឹកអស់ចំនួន ០៤រថយន្ត និងពន្លត់ភ្លេីងចប់ នៅវេលាម៉ោង ០៣និង៣០នាទី ថ្ងៃខែឆ្នាំដដែល។