ព័ត៌មានក្នុងប្រទេស

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីបើកវិញ្ញាសារប្រឡង​សញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២១

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីបើកវិញ្ញាសារប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២១នេះ ក្នុងនោះក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តផងដែរ នៅសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ ការប្រឡងបាក់ឌុប មានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ដោយបែងចែកជាវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ ។ សុំបញ្ជាក់ថាបើតាមលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ ឲ្យដឹងថាសមយ័ប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នេះ ខេត្តព្រះសីហនុ មានបេក្ខជនសរុបចំនួន ១៣៩៣នាក់ មាន៥មណ្ឌលប្រឡងស្មើនឹង៥៩បន្ទប់ ។ ក្នុងនោះនៅក្រុងព្រះសីហនុមានមណ្ឌលប្រឡងចំនួន៣គឺ មណ្ឌលវិទ្យាល័យហ៊ុន សែនមិត្តភាព មណ្ឌលវិទ្យាល័យក្រុងព្រះសីហនុមណ្ឌលបឋមសិក្សា អនុវិទ្យាល័យតេជោសែនកម្មករ និងនៅស្រុកព្រៃនប់មាន២មណ្ឌលគឺ មណ្ឌលវិទ្យាល័យហ៊ុន សែនវាលរេញ និងមណ្ឌលបឋមសិក្សាហ៊ុន សែនវាលរេញ ក្នុងទីប្រជុំជនស្រុកព្រៃនប់ ៕