ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ស្នងការ អញ្ជើញចុះត្រួតពិនិត្យ កម្លាំងនគរបាល ការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ តាមមណ្ឌលប្រឡងនានា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះត្រួតពិនិត្យ កងកម្លាំងនគរបាល ការពារ សន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមមណ្ឌលប្រឡងវិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។

លោកឧត្តមសេនីយ៍ស្នងការ បានដាក់បទបញ្ជាឲ្យ លោកមេបញ្ជាការ នៅតាមបណ្តាគោលដៅ  មណ្ឌលប្រឡងទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ពិសេសជួយសម្រួលការងារ ដល់សិស្សានុសិស្ស ដែលមកចូលរួមប្រឡង រួមនឹងក្រុមការងារគណៈកម្មការប្រឡង ឱ្យប្រកប ដោយរលូន និងសុខសុវត្ថិភាព ទាំងការធ្វើដំណើរទៅមក ការស្នាក់នៅតាមផ្ទះសំណាក់ សណ្ឋាគារ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ។

មណ្ឌលប្រឡង នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ មានដូចខាងក្រោម៖

១. សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

២. វិទ្យាល័យ សម្តេច ម៉ែ (ជប់)

៣. វិទ្យាល័យ សម្តេចតេជោសែន ត្បូងឃ្មុំ

៤. វិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សួង

៥. វិទ្យាល័យ ហ៊ុន សែន ខ្នារ

៦. អនុវិទ្យាល័យ រស្មីកុមារ (ក្រសួង)

៧. សាលាបឋមសិក្សា ៧មករា (ជប់)

៨. បឋមសិក្សា ស ខេង ខ្នារ និង

៩. បឋមសិក្សា ប្រជាកុមារ (ក្រសួង) ។

សូមបងប្អូនប្រជាពលរដ្ឋដែលបើកបរយានយន្តនៅលើដងផ្លូវ ចូរបើកបរយឺតៗ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីចូលរួមបញ្ចៀសការគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីជួយសម្រួលដល់ប្អូនៗ សិស្សានុសិស្សធ្វើដំណើរតាមដងផ្លូវប្រកបដោយសុខសុវត្ថិភាព៕