ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកវរសេនីយ៍ឯក អូន សុវ៉េត ស្នងការរងទទួលការងារអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំបូកសរុបការងារអត្តសញ្ញាណកម្ម ប្រចាំឆ្នាំ២០២១ និងត្រៀមផែនការត្រូវផ្តល់អត្តសញ្ញាណប័ណ្ណឆ្នាំ២០២២

កំពង់ស្ពឺ ព្រឹកថ្ងៃច័ន្ទ រោជ ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ លោកវរសេនីយ៍ឯក អូនសុវ៉េត ស្នងការរងទទួលការងារអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំបូកសរុបការងារអត្តសញ្ញាណកម្ម  ប្រចាំឆ្នាំ២០២១ និងត្រៀមផែនការត្រូវផ្តល់អត្តសញ្ញាណប័ណ្ណឆ្នាំ២០២២ ប្រព្រឹត្តនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដោយមានសមាសភាពចូលរួមមាន លោកនាយការិ.ជំនាញចំណុះផែនលោកលោកស្រី នាយរងការិ.ចំណុះផែន លោកលោកស្រី អធិការរង នាយផ្នែកអត្តសញ្ញាណកម្ម ក្រុងស្រុកទាំង៨ សរុបវត្តមានចំនួន ២៨ នាក់ ស្រី នាក់

ក្នុងកិច្ចប្រជុំនេះដែរ បានធ្វើការប្រគល់ជូនសៀវភៅកម្រងឯកសារស្តីពីបែបបទនិតិវិធី នៃការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ជូនដល់អធិការដ្ឋាននគរបាលក្រុង/ស្រុក ទាំង៨ មុខការចែកជូនបន្តដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីយកទៅអនុវត្ត