ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ចុះការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នេះកងកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ចុះការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។ ដែលមានចំនួន០៨មណ្ឌលនៅខេត្តកំពង់ឆ្នាំង ក្នុងនោះមណ្ឌលសិក្សាសង្គមមានចំនួន០២មណ្ឌល និងមណ្ឌលវិទ្យាសាស្ត្រមាន ចំនួន០៦មណ្ឌល ស្មើនឹង១៦៣បន្ទប់ មានបេក្ខជនសរុបចំនួន៤០៦២នាក់ ស្រីចំនួន២១៦៥នាក់ ៕