ព័ត៌មានក្នុងប្រទេស

ការបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស ឆក់កាបូប

ខេត្តព្រះសីហនុ​៖​ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៩ និង ៣០នាទី នៅចំណុចមុខកាស៊ីណូ ហាវជាំង ស្ថិតនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) មួយបានកើតឡើង ។ បង្កឡើងដោយជនសង្ស័យ ០២នាក់ មិនស្គាល់អត្តសញ្ញាណ ដោយអ្នកបើកម៉ូតូពាក់អាវយឺតពណ៌ខ្មៅដៃខ្លី និងអ្នកជិះពីក្រោយពាក់អាវយឺតពណ៌សដៃវែង បានធ្វើសកម្មភាព ដោយជិះម៉ូតូ ០១គ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខៈ កំពត 1O-2739 ឆក់កាបូបនារីជនជាតិខ្មែរម្នាក់ ក្នុងខណៈពេលដែលជនរងគ្រោះកំពុងដើរឆ្លងថ្នល់ រួចជិះម៉ូតូគេចខ្លួនបាត់ ។
បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងស្វែងរកតាមភិនភាគរបស់ជនសង្ស័យ រហូតដល់វេលាម៉ោង ១៩ និង ៥០នាទី ក៏ប្រទះឃើញជនសង្ស័យទាំង ០២នាក់ កំពុងជិះម៉ូតូ ០១គ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខៈ កំពត 1O-2739 នៅផ្លូវក្រោយស្ថានីយ៍ប្រេង កាល់តិច គ្រាន់តែជនសង្ស័យបានឃើញកម្លាំងសមត្ថកិច្ចយើង ក៏ជិះម៉ូតូគេចខ្លួនយ៉ាងលឿន កម្លាំងសមត្ថកិច្ចយើង បានដេញប្រថាត់ចាប់ប្រភីង រហូតដល់កែងផ្លូវភោជនីយ៍ដ្ឋាន មេត្រូផាប់ ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យបានផ្តួលម៉ូតូ រត់គេចខ្លួនចូលទៅផ្លូវលំ កម្លាំងសមត្ថកិច្ចបានដេញតាមចាប់ឃាត់ខ្លួនបាន ០១នាក់ រីឯជនសង្ស័យ ០១នាក់ទៀត បានគេចខ្លួនបាត់ កម្លាំងសមត្ថកិច្ចយើងកំពុងស្វែងរកចាប់ខ្លួន ។
+ជនរងគ្រោះឈ្មោះ សួង ម៉េងលី ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មេរ មុខរបរ បុគ្គលិកកាស៊ីណូ ហាវជាំង មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
+សម្ភារៈបាត់បង់៖
-ការបូបលុយ ០១ ពណ៌ត្នោត ម៉ាក LH
-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក OPPO ពណ៌ខៀវ មានលេខទូរស័ព្ទៈ 097 8230189 និង 088 282 8858
-លុយចំនួន ៤០,០០០៛ (បួនម៉ឺនរៀល)
-កាតធនាគារ ABA ០១សន្លឹក
-សោរម៉ូតូ ០១ និងសម្ភារៈប្រើប្រាស់មួយចំនួន ។
+ជនសង្ស័យ ០១នាក់ ដែលចាប់ឃាត់ខ្លួនបានឈ្មោះ លី ប្រុសណុច ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។
+វត្ថុតាងចាប់យកបាន៖
-ការបូបលុយ ០១ ពណ៌ត្នោត ម៉ាក LH (ផលនៃអំពើចោរកម្ម)
-កាតធនាគារ ABA ០១សន្លឹក (ផលនៃអំពើចោរកម្ម)
-សោរម៉ូតូ ០១ និងសម្ភារៈប្រើប្រាស់មួយចំនួន (ផលនៃអំពើចោរកម្ម)
-ម៉ូតូ ០១គ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខៈ កំពត 1O-2739 (មធ្យោបាយប្រព្រឹត្តបទល្មើស)
ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ ។