ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ល្បែងសុីសង​ “អាប៉ោង​”​នៅ​ស្រុក​សំរោងទង​សមត្ថកិ​ច្ច​ឃាត់ខ្លួន​១៤នាក់ក្នុងរង្វង់ប្រតិបត្ដិការ​

កំពង់ស្ពឺថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១២​ ​:​ ២៥ នាទី កំលាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានចុះបង្ក្រាបកន្លែងលេងល្បែងស៊ីសងមួយកន្លែង ស្ថិតនៅក្នុងព្រៃជាប់ជើងភ្នំខាងត្បូងភូមិម្កាក់ ឃុំធម្មតាអរ ស្រុកសំរោងទង ឃាត់មនុស្សចំនួន នាក់ ស្រី ៦នាក់ ក្នុងរង្វង់ប្រតិបត្ដិការដោយសមត្ថកិច្ចធ្វើការចាប់យកនិងដកហូតសម្ភារៈភស្ដុតាងរួមមាន៖

មេអាប៉ោង គ្រាប់

ចានបាញ់អាប៉ោង

ផ្តិល

កំរាលក្រាល

ម៉ូតូ គ្រឿងនិងប្រាក់រៀលមួយចំនួន។

លោកវរសេនីយ៍ឯកឃុតសុផលអធិការស្រុកសំរោងទងបានអោយដឹងថាករណីនេះសមត្ថកិច្ចបានឃ្លាំនិងស៊េីបរយៈពេលជាយូរមកហេីយប៉ុន្តែកិច្ចប្រតិបត្ដិការមិនអំណោយផលទេីបតែថៃ្ងនេះកំលាំងនគរបាលបានឈានដល់ការក្របួចបានទាំងសំបុកជាទូទៅអ្នកបេីកអនុញ្ញត្ដផ្ដល់ទីតាំងអោយមានការលេងល្បែងគឺតែងមានបណ្ដាញចាំឃ្លាំមេីលនិងយកព័ត៌មានអំពីសមត្ថកិច្ចមូលដ្ឋានដោយបានការចង្អុលណែនាំពីរលោកឧត្ដមសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្ដកំពង់ស្ពឺវិធានការចំពោះមុខគឺរត់មិនរួច។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបាននាំយកមកអធិការដ្ឋាននគបាលស្រុកដេីម្បីសាកសួរបំពេញនីតិវិធីនិងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចំណាត់ការតាមនិតិវីធី៕