ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ

ខេត្តតាកែវ៖ ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួលពី ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចរោងស័ង្កសីស្ថិតក្នុងភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់(ប្រុស) ដែលមានសាវតាជាតិដូចខាងក្រោម៖ ១-ឈ្មោះ សូត្រ ពិសិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ(ប្រើប្រាស់)។ ២-ឈ្មោះ ចាន់ សុធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រកៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ(ជួញដូរ)។ ៣-ឈ្មោះ ហូ សីហា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពាក់បង្អោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ(ប្រើប្រាស់)។ ៤-ឈ្មោះ រ៉ាត់ វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ(ជួញដូរ)។ ៥-ឈ្មោះ គាំ តុលា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិត្រពាំងអំពិលឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ(ប្រើប្រាស់)។ វត្ថុតាងរួមមាន៖ ១-គ្រឿញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន១២កញ្ចប់តូច ដែលមានទម្ងន់១,៧៤ ក្រាម(មួយក្បៀសចិតសិបបួនក្រាម) ថ្លឹងថ្នាំសុទ្ធរបស់ឈ្មោះ ចាន់ សុធារ៉ា។ ២-គ្រឿញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន១២កញ្ចប់តូច ដែលមានទម្ងន់២,៤៦ ក្រាម(ពីរក្បៀសសែសិបប្រាំមួយក្រាម) ថ្លឹងថ្នាំសុទ្ធ របស់ឈ្មោះ រ៉ាត់ វុទ្ធី។ ៣-ម៉ូតូចំនួន០២គ្រឿងម៉ាកសង់កូរ៉ ស្លាកលេខ ភ្នំពេញ1BQ-2860 និងម៉ាកស្នាសស្លាកលេខ ភ្នំពេញ1AD-3803។ ៤-ដាវចំនួន០២ដើម។ ៥-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង។ ៦-ទូរស័ព្ទចំនួន០៥គ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ រួមនឹងវត្ថុតាងបានបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ។