ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១និង ៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានចុះបង្ក្រាបករណី រក្សាទុក ជួញដូរ និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិអូរសណ្ដាន់ថ្មី ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ចំនួន០២ នាក់
១/ឈ្មោះ អាន ប្រុសពៅ
(ហៅពៅ) ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ រស់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
២/ឈ្មោះ ប៉ាល់ រ៉ាឌី ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ដកហូតវត្ថុតាង ថ្នាំញៀនចំនួន ០៧ កញ្ចប់ ទូរស័ព្ទដៃ ០២គ្រឿង ម៉ូតូ ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕