ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ ចំនួន០៥គោលដៅ ស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖ នៅយប់ថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ការិយាល័យជំនាញ គ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយអធិការដ្ឋាននគរបាលតាមបណ្តាក្រុងស្រុក និង ក្រុមចម្រុះខេត្ត បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ។

អនុវត្តបានចំនួន០៥គោលដៅលើ០២ក្រុងស្រុកគឺ ៖
១. ស្រុកសាមគ្គីមានជ័យ ចំនួន០៣គោលដៅ។
២. ស្រុករលាប្អៀរ ចំនួន០២គោលដៅ។

ជាលទ្ធផលត្រួតពិនិត្យ រថយន្តបានចំនួន៤៦គ្រឿង ម៉ូតូបានចំនួន១៤៧គ្រឿង គោយន្ត បានចំនួន០២គ្រឿង និងបានអប់រំអ្នកធ្វើដំណើរកុំឲ្យបើកបរក្នុងស្ថានភាពស្រវឹង(មានជាតិអាកុល) ត្រូវពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ ពាក់ខ្សែក្រវ៉ាត់ ត្រូវមានផ្លាកលេខ កំុអោយប្រើប្រាស់សុីម៉ាំងកែច្ឆៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្តខុសលក្ខណៈបច្ចេកទេស(តទ្រុង) អប់រំក្មេងៗដើរលេងពេលយប់ មួយចំនួនទៀត ៕