ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការនគរ​បា​ល​ខេ​ត្ដ​កំពង់ស្ពឺ​ អញ្ជើញ​សំ​ណេះសំណាល​ និងពង្រឹង​កា​រងារជំនាញ​ថ្នាក់ស្រុក​ និងប៉ុស្ត៍នគរបាលរ​ដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកគងពិសី

កំពង់ស្ពឺកាលពីរសៀលថៃ្ងទី១៧ ខែធ្នូ ឆ្នាំ២០២១នៅអធិការដ្ឋាននគរបាលស្រុកគងពិសី មានកិច្ចប្រជុំពង្រឹលេីការងារជំនាញរបស់អធិការដដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រោមអធិបតីភាដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្ដកំពង់ស្ពឺនិងមានការអញ្ជើអមដំណើរចូលរួមពីលោកស្នការរងទទួលដឹកនាំទិលោកស្នងការរងទទួលផែនការងារជំនាញលោកលោកស្រីនាការិយាល័យជំនានិងអធិកាអធិការរងទទួផ្នែកនិមួយៗនិងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសរុបវត្តមានចំនួន ៣នាក់។

បន្ទាប់ពីស្ដាប់របាយការណ៍លេីកឡេីងដោយអធិកានគរបាលស្រុកគងពិសីរួចមកលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបានខេត្តកំពង់ស្ពឺ បានលើកប្រធានបទ សំខាន់ៗ ០៦

ទី១.ការងារប្រឆាំងបទល្មើសព្រហ្មទណ្ឌ

ទី២.ការងារសណ្ដាប់ធ្នាប់ចរាចរណ៍

ទី៣.ការងារប្រឆាំងគ្រឿងញៀនខុសច្បាប់

ទី៤.ការងារអត្តសញ្ញាណកម្ម

ទី៥.ការងារប៉ុស្តិរដ្ឋបាល ផ្ដល់សេវាជូនប្រជាពលរដ្ឋ និងទី៦.ការងារប្រចាំបញ្ជាល្បាតអន្តរាគមន៍ ផ្ដោតសំខាន់លេីការទទួលយកសំណូមពរនិងឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងកិច្ចស្នេីសុំឱ្យមត្ថកិច្ចនគរបាលជួយអន្ដរាគមន៍អ្វីមួយ

កិច្ចពិភាក្សាផ្ដល់ចំណុចគន្លឹះនៃការអនុវត្ដការងារជំនាញក្នុងកិច្ចប្រតិបត្ដិការនិងការបន្ដតស៊ូលេីករណីស្រាវជ្រាវដេីម្បីឈានទៅកំណត់មុខសញ្ញានិងបិទបញ្ចប់ករណី​..

ជាចុងក្រោយលោកស្នងការបានផ្ដល់អំណោយឧបត្ថម្ភជូនអធិការដ្ឋាននគរបាលស្រុកគងពិសី រួមាអង្ករ១៥០គីឡូ ,មីជាតិចំនួន១៥កេសតូច.​ទឹបរិសុទ្ធចំនួន១៥កេស,​ប្រេងម៉ាស៊ូត៣០០លីត្រ ,​ប្រេងសាំងចំនួន៣០០លីត្រ,​ ម៉ាស់ចំនួន១កេសធំស្មើ២០០ម៉ាស់ និងថវិកាចំនួន លានរៀល៕