ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃ អំពីការអភិវឌ្ឍកម្មវិធីវិនិយោគបីឆ្នាំរំកិល សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១

ខេត្តកោះកុង​៖​ ថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥​ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១​ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃ អំពីការអភិវឌ្ឍកម្មវិធីវិនិយោគបីឆ្នាំរំកិល សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១ និងលើកទិសដៅអភិវឌ្ឍត្រីមាសទី១ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកោះកុង។