ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ចំនួន០៣នាក់

ពោធិ៍សាត់៖  កាលពីថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២១ វេលាម៉ោង៦និង៤៥នាទី ល្ងាចមានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ( ផ្លូវបំរាមបិទមិនឲ្យធ្វើចរាចរណ៍​ )​បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ចំនួន០៣នាក់ស្រី០១នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៥៥១៥៦ ស្ថិតនៅភូមិប៉បុិត ឃុំអន្លង់ត្នោតស្រុកក្រគរខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចក្នុងមូលដ្ឋាន។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿងម៉ាក HONDA ធុនសេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 1L-5289 បើកបរដោយឈ្មោះ ណយ វណ្ណា ភេទ ប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់​)​ បើកបរក្នុងទិសដៅពីកើតទៅលិចលុះដល់កន្លែងកើតហេតុខាងលើបានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូ០១គ្រឿងម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CP-0425 បើកបរដោយបុរសឈ្មោះ ម៉មប៊ុនសៀរ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកណ្តាលឃុំអន្លង់ត្នោតស្រុកក្រគរខេត្តពោធិ៍សាត់  ( រងរបួសធ្ងន់​) និងអ្នករួមដំណើរឈ្មោះ រី សុខា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា( ត្រូវជាប្រពន្ធរងរបួសធ្ងន់​)​ មានមុខរបរជាកម្មការនីរោងចក្រកាត់ដេរតៃអុីហ្សុីក្រគរ បើកបរក្នុងទិសដៅច្រាសគ្នា។

រីឯអ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ យូ គឹមថារិទ្ធី អធិការនគរបាលស្រុកក្រគរស្ដីទីបានឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាល្បឿន និងបំពានលើផ្លូវបំរាម។

ចំពោះម៉ូតូទាំងពីរគ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរជាបណ្តោះអាសន្នរងចាំការដោះស្រាយតាមនីតិវិធី៕