រដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម ថង សាវុន អភិបាលខេត្តអនុញ្ញាតអោយកម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីគ្រប់គ្រងរដ្ឋបាលចូលជួបសំដែងការគួរសម ធ្វើឧទ្ទេសនាម រាយការណ៍អំពី ការសិក្សារៀនសូត្ររបស់ខ្លួននៅសាលាភូមិន្ទរដ្ឋបាល

មណ្ឌលគិរី៖  នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតអោយកម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីគ្រប់គ្រងរដ្ឋបាល ៥រូប និងកម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីមធ្យម ៣រូប ចូលជួបសំដែងការគួរសមធ្វើឧទ្ទេសនាម រាយការណ៍អំពីការសិក្សារៀនសូត្ររបស់ខ្លួននៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមដោយ លោកអភិបាលរងខេត្ត ២រូប និងលោកនាយករងរដ្ឋបាល ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត។

សូមបញ្ជាក់ថា កម្មសិក្សាការីទាំង ៨រូបនេះ គឺជាមន្រ្តីរាជការដែលបម្រើការងារនៅសាលាខេត្ត ជាមន្រ្តីនៅមន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ ជាមន្រ្តីនៅមន្ទីរសុខាភិបាល និងជាមន្រ្តីនៅក្នុងស្រុកចំនួន ដែលបានដាក់ពាក្យប្រឡងជាប់ និងបានសិក្សានៅសាលាភូមិន្ទរដ្ឋបាលចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានផ្តល់អនុសាសន៍ ណែនាំឱ្យកម្មសិក្សាការីទាំងអស់ដែលបានបញ្ចប់ការសិក្សានេះមកធ្វើការអនុវត្តន៍ក្នុងសកម្មភាពការងារនៅតាមអង្គភាពឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្ត ក៏ដូចជាថ្នាក់មូលដ្ឋានខ្លួន។ សម្រាប់ មន្រ្តីរាជការ សិស្ស និស្សិត ដែលមានបំណងទៅសិក្សានៅសាលាភូមិន្ទរដ្ឋបាលសូមចូលទៅកាន់គេហទំព័រ http://era.gov.kh/ ដើម្បីទទួលបានព័ត៌មានអំពីការសិក្សា។