ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត​បុក​ម៉ូតូ​បើក​ឆ្លង​ផ្លូវបណ្ដាលឲ្យមនុស្ស០២នាក់ស្លាប់នៅនិងកន្លែង

ពោធិ៍សាត់៖  កាលពីថ្ងៃទី១១ ខែធ្នូឆ្នាំ២០២១វេលាម៉ោង២១និង៥៨នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបើកឆ្លងផ្លូវបណ្ដាលឲ្យមនុស្ស០២នាក់ស្លាប់នៅនឹងកន្លែង នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៤០១៤១ ស្ថិតនៅភូមិខ្សាច់ល្អិតឃុំអន្សាចំបក់  ស្រុកក្រគរខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្ដ០១គ្រឿងម៉ាក​ HYUNDAI ពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ​ 3D-8088 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីកើតទៅលិចលុះដល់កន្លែងកើតហេតុខាងលើបានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូបើកឆ្លងថ្នល់០១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់​1D-3671 បើកបរដោយបុរសឈ្មោះ ឆូយ ពន្លឺអាយុ២៣ឆ្នាំភេទប្រុសជនជាតិខ្មែរ រស់នៅភូមិខ្សាច់ល្អិតឃុំអន្សាចំបក់ស្រុកក្រគរ ខេត្តពោធិ៍សាត់​ (ស្លាប់នឹងកន្លែង)និងអ្នករួមដំណើរ ឈ្មោះ ម៉េន រស្មីអាយុ ៣២ឆ្នាំ ភេទប្រុសជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា​ (ស្លាប់នឹងកន្លែង)បើកបរក្នុងទិសដៅពីត្បូងទៅជើងចំពោះអ្នកបើកបររថយន្តបង្កហេតុវិញបានរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ទោ យូ គឹមថារិទ្ធី អធិការនគរបាលស្រុកក្រគរស្ដីទីបានឲ្យដឹងទៀតថា បន្ទប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាល្បឿននិងខ្វះការប្រុងប្រយ័ត្ន។

យោងតាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១២ ខែធ្នូឆ្នាំ២០២១វេលាម៉ោង០០និង០៩នាទី បានបញ្ជាតាមទូរស័ព្ទឲ្យប្រគល់សាកសពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់រង់ចាំការដោះស្រាយតាមនីតិវិធី៕