ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្ត្រីដែលជាប្រពន្ឋត្រូវបានបុរសជាប្តីយកកូនកាំបិតចិត្តបន្លែចាក់បណ្តាលអោយស្លាប់បាត់បង់ជីវិត

មណ្ឌលគិរី÷ កាលពីថ្ងៃពុធ០៨កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក..ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នាវេលាម៉ោង២០និង៤៦នាទីយប់មានករណីឃាតកម្ម ០១បានកេីតឡេីងនៅត្រង់ចំណុចផ្ទះចាំចំការម្រេចមួយកន្លែងស្ថិតនៅក្នុងភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។  ជនរងគ្រោះមានឈ្មោះ នី សែន ភេទស្រី អាយុ៤៤ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានស្រុកកំណេីតរស់នៅភូមិធ្លក ឃុំស្ពឺខស្រុកបាភ្នំខេត្តព្រៃវែង។

ក្នុងករណីឃាតកម្មខាងលើនេះបង្កឡើងដោយបុរសជាប្តីដែលជាជនសង្ស័យមានឈ្មោះ ឡាយ ហៀង ភេទប្រុសអាយុ៤៣ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅបច្ចុប្បន្នរស់ក្នុងភូមិឃុំកេីតហេតុខាងលេី

តាមចំលេីយសារភាពរបសជសង្ស័យ

ឈ្មោះ ឡាយ ហៀង បានឆ្លើយសារភាពថាមុនពេលកេីតហេតុខ្លួនបានទៅហូបស្រានៅផ្ទះឈ្មោះ សួន នៅ ដែលជាអ្នកជិតខាងគ្នាបន្ទាប់មកក៍ត្រលប់មកផ្ទះវិញពេលមកដល់ផ្ទះក៍ឃេីញជនរងគ្រោះជាប្រពន្ឋកំពុងតែដាំបាយក៏បានបបួលផឹកស្រាជាមួយគ្នាពេលផឹកស្រារួចប្រពន្ធក៍ចូលដេកក្នុងមុងមុន។

ជនសង្ស័យដែលជាប្តីក៍យកកាំបិតចិត្តបន្លែមកចិត្តផ្លែត្របែកហូបហេីយក៍បាននិយាយលេងសេីចឆ្លងឆ្លេីយគ្នាជាមួយប្រពន្ធបន្ទាប់មកខ្លួនក៍បានយកកាំបិតចិត្តបន្លែទៅចាក់លលេងក៍ជ្រុលដៃដល់ទីជំរៅក៍បានកកឈាមនៅក្នុងខ្លួនជនរងគ្រោះបណ្តាលអោយជនរងគ្រោះស្លាប់បាត់បង់ជីវិតមុនពេលបញ្ជូនមកដល់មណ្ឌលសុខភាពប៊ូស្រា។

តាមកាពិនិត្យរបស់សមត្ថកិច្ចជនសង្ស័យជាប្តីបានចាក់ត្រង់ពោះធ្លាយដល់ផ្លោកនោមនិងបណ្តាលអោយកកឈាមក្នុងពោះបណ្តាលអោយស្លាប់បាត់បង់ជីវិតក្រៅពីនោះពុំមានស្លាកស្នាមឬរងរបួសនៅកន្លែងផ្សេងទៀតឡេីយ។

បច្ចុប្បន្នជនសង្ស័យត្រូវជាប្តីត្រូវបានកម្លាំងសមត្ថកិច្ចធ្វើកាឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមនិតិវិធីច្បាប់។