ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តអញ្ជើញអមដំណើរឯកឧត្តម ថង សាវុន នាំយកនូវអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន១១០គ្រួសារនៅសាលាស្រុកពេជ្រាដា

មណ្ឌលគិរី៖  នាព្រឹកថ្ងៃអង្គារ ០៣កើត ខែមិគសិរ ឆ្នាំ ឆ្លូវ ត្រីស័ក . ២៥៦៥ ត្រូវ នឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តព្រមទាំងលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ឋនានាជុំវិញខេត្តមួយចំនួនបានអមដំណើរ ឯកឧត្តមថង សាវុន អភិបាលនៃគណ:អភិបាលខេត្តបានចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋក្រីក្រ ជនពិការ ចាស់ជរាកុមារកំព្រា ជួបការលំបាក ចំនួន១១០គ្រួសារស្ថិតនៅសាលាស្រុកពេជ្រាដា។

ឯកឧត្តម បាននាំយកនូវអំណោយដែលជាគ្រឿងឧបភោគបរិភោគដើម្បីចែកជូនដល់ពួកគាត់ដែលកំពុងជួបការលំបាកឯកឧត្តម ថងសាវុន អភិបាលនៃគណ:អភិបាលខេត្តបានមានប្រសាសន៍ថាដើម្បីបង្ការ ទប់ស្កាត់ជម្ងឺកូវីដ១៩សូមអោយបងប្អូនយើងទាំងអស់គ្នាត្រូវរក្សាសុខភាពអោយបានល្អប្រសើរនិងមានអនាម័យជាប្រចាំទោះនៅកន្លែងធ្វើការក្តី នៅផ្ទះក្តី នឹងត្រូវចូលរួមចាក់ថ្នាំវ៉ាក់សាំងការពារបង្ការជម្ងឺកូវីដ១៩អោយបានគ្រប់ៗគ្នាជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្ទះ នៅក្នុងសហគមន៍ នីមួយៗ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះជំងឺកូវិដ១៩ ប្រភេទថ្មីនេះតែម្ដង។         

មិនតែប៉ុណ្ណោះឯកឧត្តមអភិបាលខេត្តបានពាំនាំនូវប្រសាសន៍នឹងការផ្តាំផ្ញើនូវកាសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរនិងយកចិត្តទុកដាក់ពីសុខទុកនឹងការស់នៅរបស់ប្អូនដែលជាកងកម្លាំងការពារបូរណភាពទឹកដី សណ្តាប់ធ្នាប់សង្គមនិងទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេស ពង្រឹងការទប់ស្កាត់នៅរាល់ការឆ្លងដែនខុសច្បាប់ រវាងប្រជាជនភាគីនៃប្រទេសជិតខាង យើងទាំងពីរដើម្បីបង្ការ ទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩។

មិនតែប៉ុណ្ណោះឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ និង ចូលរួម របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍។

ឯកឧត្តម អភិបាលខេត្តបាននាំយកអំណោយដូចជាកន្ទេល០១ អាវរងារ ០១ និង គ្រឿងឧបភោគ

បរិភោគមួយចំនួនរួមមានអង្ករ ២០គីឡូក្រាម  ក្នុងមួយគ្រួសារទឹកត្រី០១យួរមាន០៦ដប, លោកក៏បានបន្តទៀតថាបើទោះបីជាអំណោយចែកជូនដល់គ្រួសារទាំង១១០គ្រួសារតិចតួចក៏ដោយ ក៏អាចជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋបានខ្លះៗផងដែរ។ខណៈ ពេលដែលវិលត្រលប់មកពីស្រុកពេជ្រាដាវិញ ឯកឧត្តម ថង សាវុន អមដំណើរដោយ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត រួមទាំងលោក សុងឃាង ប្រធានមន្ទីរកសិកម្ម លោក កាន់ ពេញ អធិការ ក្រុង និងមន្ទីរពាក់ព័ន្ធផ្សេងៗទៀតបាន អញ្ជើញអមដំណើរលោកអភិបាលខេត្តចូលសួរសុខទុក្ខពលរដ្ឋដាំបន្លែកសិកម្មចំរុះដែលទទួលបានសមិទ្ធិផលគួរជាទីគាប់ចិត្ត នៅផ្សារលោក កែវ សារ៉ាន់ ស្ថិតនៅ ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីផងដែរ៕