ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកទឹកផុស សហការជាមួយកម្លាំងសុីម៉ាក់ CMAC ចុះយកគ្រាប់ចាស់ៗមិនទាន់ផ្ទុះ ចំនួន០៦គ្រាប់

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងក្រសាំង នៃអធិការដ្ឋាននគរបាលស្រុកទឹកផុស បានសហការជាមួយកម្លាំងសុីម៉ាក់ CMAC បានចុះយកគ្រាប់ចាស់ៗមិនទាន់ផ្ទុះ ចំនួន០៦គ្រាប់ ជាប្រភេទ ១.គ្រាប់B ចំនួន០១គ្រាប់ ។២.គ្រាប់បែកដៃ ចំនួន០៣គ្រាប់ ។៣.គ្រាប់៦០មម ចំនួន០២គ្រាប់។ នៅក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ៕