ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អាជ្ញាធរស្រុកសំពៅលូន ទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់​ពីប្រទេសថៃ និងប្រគល់ទៅក្រុមគ្រូពេទ្យដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣

ខេត្តបាត់ដំបង៖​ នៅវេលាម៉ោង០៨និង៣០នាទីនាថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍គីឡូ១៣ ចំនួន០២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក មុឹង-ម៉េ​ត (នាយប៉ុស្តិ៍) រួមសហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន ចំនួន០២នាក់ ដឹកនាំដោយលោកនាយចំណង់ ជា-យ៉ាន (មេបញ្ជាការកងអនុសេនាតូច) កម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន០២នាក់ ដឹកនាំដោយលោកនាយចំណង់ សុះ អ៉ីសា (មេបញ្ជាការកងអនុសេនាតូច) បានទទួលប្រជាពលរដ្ឋដើរវិលត្រឡប់ ត្រង់ភូមិសាស្ត្រភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន០៣នាក់ ស្រី០១នាក់ ក្មេង០២នាក់ ក្មេងស្រី០១នាក់។
បន្ទាប់ពីសាកសួរ, កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំរួច កម្លាំងយើងបានប្រគល់បងប្អូនឲ្យទៅក្រុមគ្រូពេទ្យដែលប្រចាំការនៅច្រកទ្វារអន្តរជាតិគីឡូ១៣។