ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ និងចាត់វិធានការបង្រ្កាបការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖​ នៅល្ងាចថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការនគរបាលខេត្តបាត់ដំបង អញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមការងារអន្តរក្រសួងចុះពិនិត្យ និងចាត់វិធានការបង្រ្កាបការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្ទាប់ពីត្រឡប់ពីចុះពិនិត្យទីតាំងផ្ទាល់នៅភូមិសាស្ត្រស្រុកសង្កែ៕