ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ស្រុក​ស្អាង ខេត្តកណ្តាល

ខេត្ត​កណ្ដាល​ ៖ នៅថ្ងៃ សុក្រ ១៥ រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ  ឆ្នាំ២០២១ វេលាម៉ោង ២០ និង៥៦នាទី ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)នៅចំណុចស្ថិតនៅលើផ្លូវលំ ភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យ ឃាត់ខ្លួនចំនួន០២នាក់ ៖
១. ឈ្មោះ ផន ឡេង ហៅឆាង ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ធំឃុំ ក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
២- ឈ្មោះ ចាន់ថន សុខនី ភេទប្រុសអាយុ ២៧ឆ្នាំជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។(ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន ០១ លើក ពីបទលួច រយៈពេល០២ឆ្នាំ)
វត្ថុតាងចាប់យករួមមាន៖
១/. ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១៩កញ្ចប់(តូច១២កញ្ចប់និងមធ្យម០៧កញ្ចប់) និងសំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
២./ទូរសព្ឌ័ចំនួន០២គ្រឿងម៉ាក អិនចុចពិល ពណ៌ខ្មៅនិងពណ៌ក្រហម។
៣./ ម៉ូតូចំនួន០១គ្រឿងម៉ាក់ សាន់យ៉ាន់ពណ៌ខ្មៅ ផ្លាកលេខគ្មាន។
នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ធ្វើការចេញល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដល់ចំណុចកើតហេតុ  ក៏បានឃើញជនសង្ស័យ ឈ្មោះ ផន ឡេង និងឈ្មោះ
ចាន់ថន សុខនី កំពុងជិះម៉ូតូឌុបគ្នា ទើបសម្ថកិច្ចហៅអោយឈប់ដើម្បីធ្វើការត្រួតពិនិត្យតែជនសង្ស័យ បានបោះគ្រឿងញៀនចោលចំងាយពីខ្លួនប្រហែល១០ម៉ែត្រ រួចសម្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន(ម៉ាទឹកក) ចំនួន១៩កញ្ចប់(តូច១២កញ្ចប់មធ្យម០៧កញ្ចប់)
រួចនាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្គិ័នគរដ្ឋាបាលឃុំក្រាំងយ៉ូវ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ផនឡេង បានសារភាពថា គ្រឿងញៀនខាងលើមិនមែនជារបស់ខ្លួនទេ។ចំនែកឈ្មោះ ចាន់ថនសុខនីបានសារភាពថាគ្រឿងញៀនខាងលើជារបស់ឈ្មោះ ផនឡេង បានអោយខ្លួនអ្នកកាន់ពេលឃើញសម្ថកិច្ចខ្លួនបានបោះចោល។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងខាងលើបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវីធី។