ព័ត៌មានក្នុងប្រទេស

កម្លាំងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញល្បាតតាមឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ

ខេត្តព្រះសីហនុ៖ នៅថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋាននគរបាលខេត្ត បានចេញល្បាតតាមឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ដើម្បីរក្សារសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មកលេងកំសាន្តក្នុងខេត្តព្រះសីហនុ ៕