ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អាជ្ញាធរស្រុកសំពៅលូន បន្តទប់ស្កាត់មេខ្យល់ដែលបម្រុងនាំប្រជាពលរដ្ឋលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ

ខេត្តបាត់ដំបង៖​ នៅវេលាម៉ោង០៧:៣០ នាថ្ងៃអាទិត្យ ៣កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ​ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនចំការស្រូវ ចំនួន០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ វ៉ែន-ឃួច (នាយប៉ុស្តិ៍ស្តីទី) រួមជាមួយកម្លាំងផ្នែកសេុីបការណ៍ ចំនួន០១នាក់ ចូលរួមដោយលោកអនុសេនីយ៍ទោ សេង-រ៉ើន (នាយផ្នែក) សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភំ្នព្រឹក ចំនួន០៤នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី សាន-ង៉ែត (អធិការរង) កម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន០១នាក់ ចូលរួមដោយលោកព្រិន្ទបាលឯក អួន-ឡា (យុទ្ធជន),កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបារាំងធ្លាក់ ចំនួន០២នាក់ ដឹកនាំដោយ អនុសេនីយ៍ទោ កែវ-រ៉េត (នាយរងប៉ុស្តិ៍) បានធ្វើសកម្មភាពទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ត្រង់ចំណុចនៃភូមិសាស្ត្រ ភូមិដំណាក់អំពិល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបាន ចំនួន០៣នាក់ ស្រី០១នាក់ មានឈ្មោះនិងទីលំនៅដូចខាងក្រោម÷

/-ឈ្មោះ គុណ-ចំរើន ភេទស្រី អាយុ ២០ឆ្នាំ ទីលំនៅភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
២/-ឈ្មោះ ប៉ី-ចន្ធូ ភេទ ប្រុស អាយុ ២០ឆ្នាំ ទីលំនៅភូមិគោកសំរោង ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
៣/-ឈ្មោះ អ៊ុក-រដ្ឋ ភេទប្រុស អាយុ ៥១ឆ្នាំ ទីលំនៅភូមិគោក ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។
មុខសញ្ញាសង្ស័យនាំមនុស្សឆ្លងដែន (ជាអ្នករត់ម៉ូតូឌុបចំនួន០២នាក់) មានឈ្មោះនិងទីលំនៅដូចខាងក្រោម÷
១-ឈ្មោះ នី -ង៉ែត ភេទ ប្រុស  អាយុ ៥៨ឆ្នាំ និងទី២-ឈ្មោះ ញ៉ឹក-ណយ ភេទប្រុស អាយុ ៥១ឆ្នាំ អ្នកទាំង០២មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

បន្ទាប់ពីទប់ស្កាត់ កម្លាំងយើងបានសាកសួរ កត់ឈ្មោះ ធ្វេីកំណត់ហេតុនិងកិច្ចសន្យាអប់រំណែនាំ រួចបានប្រគល់បងប្អូនទាំងអស់ឲ្យទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ចាត់ការបន្តតាមនីតិវិធី។