ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ប្រតិបត្ដិការក្ដៅរបស់អធិការស្រុកសំរោងទង​ ឃា​ត់​មុខសញ្ញា​ចោរបានសរុប១០នាក់​ ដកហូតវត្ថុតាង​បានមួយចំនួន​ បន្ដស្រាវជ្រាវ​មុខសញ្ញា​សេសសល់

កំពង់ស្ពឺក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្ដកំង់ស្ពឺបញ្ជាឱ្យការិយាល័យព្រហ្មទណ្ឌខេត្ដចុះហការបេីកប្រតិបត្ដិការស្រាវជ្រាវឈានទៅបង្រ្កាបមុខសញ្ញាចោរនៅកំពង់ស្ពឺអោយបានដាច់ខាត

លទ្ធផលល្បាតនឹងកិច្ចប្រតិបត្តិការរបស់ស្រុកសំរោងទងកាលពីថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២១វេលាម៉ោង០៣.៣០នាទី កម្លាំងល្បាតបានជួបជនរងគ្រោះផ្លូវ៤១គឺឡូម៉ែតភូមិចាស ឃុំព្រៃញាតិ ស្រុកគងពិសី ថាមានជនសង្សយ័៣នាក់ជិះម៉ូតូ១គ្រឿងបានធាក់គាត់ដួលហើយលើកយកម៉ូតូជិះទៅទិសខាងជើង។

លុះដល់ម៉ោង០៣:៥០នាទី បានឃាត់ឈ្មោះ ណៃ គីនថុង ហៅចិន ភេទប្រុស អាយុ២១ឆ្នាំនៅភូមិរលួ សង្កាត់ច្បារមន ក្រុងច្បារមន នៅចំណុចខ្នងប្រឡាយតាហោភូមិត្រពាំងថ្ម ឃុំរលាំងចក ស្រុកសំរោងទង ដកហូតម៉ូតូ ១គ្រឿងម៉ាកហុងដាសេ១២៥សេរី២០២១ ពណ៍ខ្មៅ គ្មានស្លាកលេខ ដែលពាក់ព័ន្ធនឹងករណីធាក់ប្លន់នៅតាមផ្លូវលេខ៤១ ត្រង់ចំណុចភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី

ដោយបានកិច្ចសហការពីជំនាញពាក់ព័ន្ធនគរបាលស្រុកសំរោងទងស្រាវជ្រាវឃាត់បក្ខពួកបានសរុប៩នាក់បន្ថែមទៀតមកដល់ថៃ្ងទីវិច្ឆិកា២០២១៖

ប៉ាន ភារិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំនៅភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង

រិទ្ធ សារ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន

មន ឡាយហៀង ហៅងើយ ប្រុស អាយុ ៩ឆ្នាំ នៅភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន។

រិទ្ធ វាសនា ភេទប្រុស អាយុ ២២ឆ្នាំ នៅផ្ទះសំណាក់សុខង៉ែត សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន

ចន ពុទ្ធា ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមន

ណន ផានិត ហៅខ្លូ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិត្រពាំងលាភ ឃុំធម្មតាអរ ស្រុកសំរោងទង

ឈ្មោះណុប បញ្ញា  ប្រុស១៨ឆ្នាំ ថ្នល់បំបែក សង្កាត់ស្វាយ ក្រុងច្បារមន

ឈ្មោះហេង សុខហាន ២០ឆ្នាំ ប្រជៀវបាត ឃុំទំពរ័មាស ស្រុកសំរោងទង

ឈ្មោះ ធី ចាន់ថេត ១៨ឆ្នាំភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន។

តាមការបញ្ជាក់ពីជំនាញវត្ដតាងមធ្យោបាយដកហូតរួមមានម៉ូតូ០៦គ្រឿងម៉ូតូជនរងគ្រោះ ២គ្រឿង

តាមការសាកសួរនិងពិនិត្យលេីករណីក្រុមចោរដ៏សកម្មនេះធ្វើសកម្មភាព០៨លើក៖មានឯកសារសុំណុំរឿងគ្រប់…,

បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកសំរោងទងបានកសាងសំណុំរឿងនិងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺដេីម្បីចំណាត់ការនីតិវិធីបន្ដ