ព័ត៌មានក្នុងប្រទេស

លោកជំទាវ មិថុនា ភូថង បានអនុញ្ញាតឲ្យលោក រ៉េន រតនៈ អ្នករៀបរៀងសៀវភៅទស្សនៈសម្ដេចក្រឡាហោម ស ខេង ជួបសម្តែងការគួរសម

ខេត្តកោះកុង​៖​ ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអនុញ្ញាតឲ្យលោក រ៉េន រតនៈ អ្នករៀបរៀងសៀវភៅទស្សនៈសម្ដេចក្រឡាហោម ស ខេង ជួបសម្តែងការគួរសម និងប្រគល់ជូនសៀវភៅទស្សន:សម្តេចក្រឡាហោម ស ខេង ចំនួន ៣៥ក្បាល។

ក្នុងឱកាសនោះ លោក រ៉េន រតនៈ បានរាយការណ៍ ជូនលោកជំទាវអភិបាលខេត្ត អំពីសវតា នៃដំណើរការរៀបរៀងរហូតឈានដល់ការបោះពុម្ភ ជាផ្លូវការនូវសៀវភៅទស្សនៈសម្ដេចក្រឡាហោម ដែលមានខ្លឹមសារប្រសាសន៍ខ្លីៗ ខ្លឹមៗ អត្ថន័យជ្រៅ ពាក់ព័ន្ធនឹងការងារនយោបាយ រដ្ឋបាល និងសន្តិសុខ។ លោកក៏បានអានលិខិតប្រគល់ជូនសៀវភៅរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ផ្ញើជូនលោកជំទាវអភិបាលខេត្តផងដែរ។

លោកជំទាវ មិថុនា ភូថង បានសម្ដែងការកោតសរសើរ និងគាំទ្រខ្ពស់ ជូនក្រុមការងារ ពិសេសលោក រ៉េន រតនៈ ដែលបានខិតខំព្យាយាមចងក្រងស្នាដៃនេះឡើង។ លោកជំទាវ បានសង្កត់ធ្ងន់ថា សៀវភៅនេះពិតជារួមចំណែកផ្ដល់នូវពុទ្ធិល្អៗ ជូនអ្នកអាន បានសិក្សាស្រាវជ្រាវ ពិសេសលើខ្លឹមសារដែលមានអត្ថន័យផ្សាភ្ជាប់ទៅនឹងការបំពេញភារកិច្ចរបស់មន្ត្រីរាជការថ្នាក់ក្រោមជាតិតែម្ដង។ សៀវភៅទស្សនៈ សម្តេចក្រឡាហោម និងចែកជូនអង្គភាព ស្ថាប័ននានា សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដកស្រង់នូវទស្សនៈល្អៗ របស់សម្តេចក្រឡាហោម យកមកអនុវត្តនៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងផ្សព្វផ្សាយបន្តឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ យ៉ាងណាក៏ជាធាតុចូលសំខាន់បំផុត សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ យកទៅអនុវត្តសម្រាប់អភិវឌ្ឍន៍នៅក្នុងអង្គភាព និងបង្កើនសមត្ថភាពសម្រាប់របស់ខ្លួនបន្ថែមទៀត៕