ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន

កំពង់ស្ពឺ ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៦:១០នាទី នៅចំណុចភូមិស្វាយ ឃុំស្រង់ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ១នាក់ មានឈ្មោះ ឃីម ហ៊ូវ ភេទ ប្រុស អាយុ ៣៦ឆ្នាំ នៅភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្នុងកិច្ចប្រតិបត្តិការនោះដែរសមត្ថកិច្ច បានដកហូតវត្ថុតាង បានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៦កញ្ចប់តូច ទម្ងន់ក្រាម , ម៉ូតូ និង ទូរស័ព្ទដៃ ១។

ចំពោះ វត្ថុតាង និងជនសង្ស័យខាងលើ កម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី