ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំ សហការជាមួយកម្លាំងសុីម៉ាក់ ចុះយកគ្រាប់បែកដៃ ចំនួន០១គ្រាប់ នៅស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានសហការជាមួយកម្លាំងសុីម៉ាក់ CMAC បានចុះយកគ្រាប់ចាស់ៗមិនទាន់ផ្ទុះ ជាប្រភេទគ្រាប់បែកដៃ ចំនួន០១គ្រាប់ នៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ៕