ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអត្តឃាត(ចងក) ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល​៖ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ពស២៥៦៥ត្រូវនឹងថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០២១មានករណីអត្តឃាត(ចងក)នៅចំណុច ផ្ទះជួលបន្ទប់លេខ២៧ ភូមិដើមមៀន១ សង្កាត់ដើមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។សាកសពឈ្មោះ ដួង ដារ៉ាវុធ  ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
វត្ថុតាង៖ខ្សែអង្រឹងពណ៍ត​ត្រេអុី ប្រវែង១.៣០ម៉ែត្រ។

យោងតាមការបំភ្លឺរបស់សាក្សីឈ្មោះ វិន សារ៉េន ភេទប្រុស ត្រូវជាមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថានៅថ្ងៃទី២៩.១០.២០២១វេលាម៉ោង១០ព្រឹកជនរងគ្រោះបានមកពីដេកផ្ទះម្តាយនៅភ្នំពេញចំនួន៣ថ្ងៃមកហើយ ដោយជនរងគ្រោះបានបែកបាក់ជាមួយប្រពន្ធ២ឆ្នាំមកហើយ ជនរងគ្រោះមានជំងឺទឹកនោមផ្អែម និងរលាកថ្លើម ពេលជនរងគ្រោះមកដល់បន្ទប់ជួល ក៏សួរក្មួយស្រីថា បង់ភ្លើងនៅ បន្ទាប់មកក៏ដើរចូលបន្ទប់ទៅ។លុះនៅម៉ោង១៥និង០០នាទី ក៍កូនស្រីរបស់ជនរងគ្រោះបានបើទ្វាបន្ទប់ថាសុំលុយទិញទឹកក្រូចផឹក ឃើញឪពុកជាជនរងគ្រោះចងក បានស្រែយំ បងប្អូននៅជិតនិង ចូលទៅមើលឃើញជនរងគ្រោះចងកជាមួយខ្សែអង្រឹង ជាប់និងធ្នឹមមុខបន្ទប់ទឹក។បន្ទាប់មកក៏រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន  និងសមត្ថកិច្ចចុះមកពិនិត្យ។
សមាសភាពចូលរួមពិនិត្យ៖
សមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាស្ថានភាពសាកសព មានខ្មៅជុំវិញក ធ្មេញខាំអណ្តាតប្រដាប់ភេទមានទឹករំអិល ក្រៅពីនិងពុំមានស្លាកស្នាមអ្វីគួរអោយកក់សំគាល់ឡើយ។
បច្ចុប្បន្ន​សពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។