ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំ ស្តីពីការបូកសរុបផែនការសកម្មភាពឆ្នាំ២០២១ និង លើកទិសដៅបន្តឆ្នាំ២០២២ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងផែនសេនាធិការ និង លោកវរសេនីយ៍ឯក យឹម សុជាតិ ស្នងការរងទទួលការងារកិច្ចការប៉ុស្តិ៍ បានបើកកិច្ចប្រជុំ ស្តីពីការបូកសរុបផែនការសកម្មភាពឆ្នាំ២០២១ និង លើកទិសដៅបន្តឆ្នាំ២០២២ ។
ដែលមានការចូលរួមពី លោកអធិការ អធិការរង ទាំង៨ក្រុង/ស្រុក និង លោកនាយការិយាល័យ នាយរងការិយាល័យ មួយចំនួន ដែលពាក់ព័ន្ធផងដែរ ៕