រដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ផ្សារបឹងឈូក ក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖​ នៅរសៀលថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ផ្សារបឹងឈូក ក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង លោក តាន់ មីសស្សែល អគ្គនាយកក្រុមហ៊ុន គឹម ហុក ហេង អិនវេសមេន ដែលជាអ្នកវិនិយោគផ្សារបឹងឈូក និងសហការី ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំសាលាខេត្តបាត់ដំបង៕