ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រូវប្រគល់បងប្អូនឲ្យទៅក្រុមគ្រូពេទ្យដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣

ខេត្តបាត់ដំបង៖​ នៅវេលាម៉ោង២១:១០នាទី នាថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ​ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនកូនភ្នំ ចំនួន០៤នាក់, ដឹកនាំដោយលោកអនុសេនីយ៍ឯក ខៀវ- ផាត (នាយរងប៉ុស្តិ៍) រួមជាមួយកម្លាំងផ្នែកស៊ើបការណ៍ចំនួន០២នាក់, ដឹកនាំដោយលោកអនុសេនីយ៍ទោ សេង-រ៉ើន (នាយផ្នែក) សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី១, វរសេនាតូចលេខ១ ចំនួន០២នាក់, ដឹកនាំដោយលោក អនុសេនីយ៍ទោ ស៊ឹង-ស៊ិត (មេបញ្ជាការរងកងអនុសេនាធំ) រួមជាមួយកម្លាំងកងអន្តរាគមន៍វវសេនាតូចលេខ១ ចំនួន០២នាក់, ដឹកនាំដោយលោក អនុសេនីយ៍ត្រី អ៊ុក-រំដួល (ជំនួយការហ្វឹកហ្វឺន), កម្លាំងយោធាកងអនុសេនាធំគាំទ្រ, វរសេនាតូច៥៣៣ ចំនួន០៦នាក់, ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន-សំអឿន (មេបញ្ជាការរងកងអនុសេនាធំ) បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញត្រង់ចំណុចនៃភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន០៣នាក់, ស្រី០១នាក់, ក្មេង០២នាក់, ក្មេងស្រី០១នាក់។
បន្ទាប់ពីសាកសួរ,កត់ឈ្មោះ និងអប់រំណែនាំរួច កម្លាំងយើងបានប្រគល់បងប្អូនឲ្យទៅក្រុមគ្រូពេទ្យដែលប្រចាំការនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣។