ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នាយការិយាល័យគ្រប់គ្រងជនបរទេសបានចុះសួរសុខ​ទុក្ខ​មន្រ្តីនគរបាល ដែលកំពុងសម្រាកព្យាបាលជម្ងឺកូវីដ-១៩

កំពង់ស្ពឺ ថ្ងៃទី២២ ខែតុលា  ឆ្នាំ២០២១ វេលាម៉ោង៩, ០០ នាទីព្រឹក  លោកវរសេនីយ៍ឯក ឈួន យឿង នាយការិយាល័យគ្រប់គ្រងជនបរទេស  តំណាងដ៌ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ  បានចុះសួរសុខទុក្ខនិងនាំយកនូវថវិកាដ៏ថ្លៃថ្លា  របស់ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិ  ផ្ដល់ជូនលោកអនុសេនីយ៌ឯក ចាន់ សុវណ្ណ អាយុ៥២ ឆ្នាំ  អត្តលេខ ៣៧៤៦១ ជានាយរងផ្នែក ការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ  និងក្រុមគ្រួសារ   ដែលកំពុងសម្រាកព្យាបាលជម្ងឺកូវីដ១៩  នៅមជ្ឈមណ្ឌលអភិវឌ្ឍន៌ជនបទ កម្ពុជាកូរ៉េ  ស្ថិតនៅភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ  អំណោយដែលបានផ្តល់ជូនរួមមាន ប្រាក់ចំនួន.០០០.០០០ រៀល មី ចំនួន ០១កេស ភេស្ជជ: ចំនួន ០១កេសទឹកបរិសុទ្ធ ចំនួន ០២ កេស ម៉ាស,អាកុល មួយចំនួនទៀត