ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ស្រុកអង្គស្នួល ខេត្តកណ្តាល

ខេត្តកណ្តាល ថ្ងៃច័ន្ទ១២កើតខែអស្សុជឆ្នាំឆ្លូវត្រីស័ក   . ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ខែតុលាឆ្នាំ២០២១ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)ផ្លូវលំស្ថិតនៅភូមិ ទូករទេះ ឃុំលំហាច ស្រុក អង្គស្នួល ខេត្តកណ្តាល

ជនសង្ស័យចំនួន០១នាក់ប្រុស ឃាត់ខ្លួន៖

ឈ្មោះធឿន ចាន់ថន ហៅចឺភេទប្រុសអាយុ ៣១ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅ ភូមិព្រៃទទឹងឃុំលំហាច ស្រុកអង្គស្នួលខេត្តកណ្តាល មុខរបរ មិនពិត (ឃាត់ខ្លួន) ធ្វើតេស្តរកសារធាតុញៀនវិជ្ជមាន(+)

វត្ថុតាងដកហូត៖

.ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនម៉ាទឹកកកចំនួន០២កញ្ចប់តូច

.ទូរសព្ទ័ដៃមួយគ្រឿងម៉ាក(oppo)។ 

.ម៉ាសការពារ សំរាប់លាក់ថ្នាំញៀនចំនួន០១។

នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មានពីមហាជនល្អថាមានមុខសញ្ញាកំពង់ជួញដូរថ្នាំញៀននៅតាមផ្លូវលំ ភ្លាមនោះកម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំលំហាចចុះ ដល់ចំណុចកើតហេតុខាងលើឃើញមុខសញ្ញា០១នាក់កំពង់ដើរតាមផ្លូវដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចយើងក៌បានឃាត់សួរនាំដើម្បីត្រួតពិនិត្យឆែកឆេករក ឃើញមាន ថ្នាំញៀនចំនួន០២កញ្ចប់តូចនៅក្នុងម៉ាសការពាររបស់ឈ្មោះធឿន ចាន់ថនហៅចឺ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះធឿន ចាន់ថនបានឆ្លើយសារភាពថាថ្នាំញៀននេះខ្លួនទិញពីឈ្មោះ សេង វាសនាភេទប្រុស អាយុប្រហែល៣០ឆ្នាំនៅភូមិជើងអកឃុំលំហាចស្រុកអង្គស្នួលខេត្ត កណ្តាលដើម្បីយកមកលក់បន្ត។

ដោយមានបទបញ្ជា ពីលោកឩត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្រប់សម្រួលឯកភាពពីឯកឧត្តម លាវស្រេងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល មានការចូលរួម ពីលោកនាយរងប៉ុសិ៍រដ្ឋបាល ក្រុមប្រឹក្សាឃុំ នៅចំពោះមុខជនសង្ស័យនិងចំពោះមុខម្ចាស់ផ្ទះសំណាក់ កម្លាំងជំនាញនិងប៉ុស្តិ៍បានធ្វើការឆែកឆេរនៅផ្ទះសំណាក់យីហោ នី សុខគាបន្ទប់លេខ០២ដែលជនសង្ស័យដេកស្នាក់នៅស្ថិតនៅភូមិព្រៃគោ ឃុំលំហាចស្រុកអង្គស្នួលខេត្តកណ្តាល។ ជាលិទ្ធផលពុំរកឃើញមានវត្ថុតាងអ្វីទេ។                  

ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។