ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពី“វឌ្ឍនភាព នៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការប្រឈម និងដំណោះស្រាយ”

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពី“វឌ្ឍនភាព នៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការប្រឈម និងដំណោះស្រាយ” ក្រោមអធិបតីភាព លោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អនុប្រធាន គ.ជ.ប.ជ និងជាប្រធានក្រុមការងារសហប្រតិបត្តិការអន្តរជាតិ។ ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងអន្ដរក្រសួង ស្ថាប័នពាក់ព័ន្ធជាសមាជិក គ.ជ.ប.ជ និងអង្គភាពជំនាញជាច្រើនផងដែរ៕