ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងនគរបាលចូល​រួមជាមួយរដ្ឋបាលខេត្តកំព​ង់​ស្ពឺ ប្រារព្ធពិធីគោរពព្រះវិ​ញ្ញាណក្ខ័ន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋគំរប់ខួប ៩ឆ្នាំ

កំពង់ស្ពឺនាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ . ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅមុខសាលាខេត្តកំពង់ស្ពឺ មានប្រារព្ធព្រះរាជពិធី គោរពព្រះវិញ្ញាណក្ខ័ន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋគម្រប់ខួប៩ឆ្នាំ មានការចូលរួម ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការអង្គភាពជុំវិញខេត្ត ក្នុងនោះកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺដឹកនាំដោយលោកឧត្ដមសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្ដរួមមានលោកស្នងការរងនគរបាលខេត្តឯកឧត្ដមលោកជំទាវប្រធានក្រុមប្រឹក្សាខេត្ដឯកឧត្ដមលោកជំទាអភិបាលអភិបាលរងនៃគណៈអភិបាលខេត្ដមន្រ្តីរាជការមន្ទីរស្ថាប័នជុំវិញខេត្តកងកម្លាំប្រដាប់អាវុធទាំងបី   ន្ទាប់ពីព្រះអង្គយាងចូលទិវង្គត កាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០១២

កម្មវិធីបានប្រព្រឹត្តទៅតាមទំនាមទម្លាប់ និងប្រពៃណី នៃព្រះពុទ្ធសាសនា ដោយមានការប្រគេនស្លាដកកន្រ្កកផ្លែឈេីរួមជាមួយចង្ហាន់ព្រះសង្ឃ ដើម្បីឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ៕