ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អាងទឹកអន្លង់ជ្រៃ ស្ថិតនៅផ្នែកខាងលើ ក្នុងតំបន់ស្ទឹងក្រាំងពន្លៃ មានស្ថានភាពទឹកឡើង ក្នុងនោះធ្វើឱ្យស្ថានភាពទឹកនៅគីឡូម៉ែត្រលេខ ៣៩~៤០ កម្រិតទឹកមានការកើនឡើង ប៉ុន្តែពុំទាន់ឆ្លងចូលលើផ្លូវជាតិ

ខេត្តកំពង់ឆ្នាំង៖ បើយោងតាមរបាយការណ៍របស់រដ្ឋបាលឃុំឈានឡើង និងប៉ុស្តិ៍រដ្ឋបាលឃុំស្វាយ ក្នុងស្រុកសាមគ្គីមានជ័យ គិតត្រឹមម៉ោង ៦នាទីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះ ស្ថានភាពទឹកភ្លៀង និងជំនន់ទឹកភ្លៀងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានទទួលទឹកភ្លៀងគ្រប់គ្រាន់ ហើយបច្ចុប្បន្ន អាងទឹកអន្លង់ជ្រៃ ស្ថិតនៅផ្នែកខាងលើ ក្នុងតំបន់ស្ទឹងក្រាំងពន្លៃ មានស្ថានភាពទឹកឡើង។ ហើយស្ថានភាពទឹកនៅគីឡូម៉ែត្រលេខ ៣៩~៤០ កម្រិតទឹកមានការកើនឡើង ប៉ុន្តែពុំទាន់ឆ្លងចូលលើផ្លូវជាតិលេខ៥នៅឡើយទេ។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានសហការនឹងរដ្ឋបាលស្រុកសាមគ្គីមានជ័យ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងក្រាំងពន្លៃ ឱ្យបានជ្រាបជាព័ត៌មាននិងមានលក្ខណៈប្រុងប្រយ័ត្នជាមុន ជៀសវាងពីការកើតហេតុផ្សេងៗ ៕