ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោក ម៉ែន លី ប្រធានក្រុមការងារចុះជួយស្រុកសន្ទុក នាំយកយកបច្ច័យទេយ្យទានវត្ថុប្រគេនព្រះសង្ឃចំនួន ០៥ វត្ត

ខេត្តកំពង់ធំ៖  ថ្ងៃអង្គារ ១៤ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក .. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែ តុលា ឆ្នាំ២០២១ លោក ម៉ែន លី ប្រធានក្រុមការងារចុះជួយស្រុកសន្ទុក (លើឃុំទាំង ០៥ ) បានដឹកនាំក្រុមការងារ នាំយកបច្ច័យទេយ្យទានវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានបូជា ទៀន ធូប ជូនព្រះរតនត្រ័យ និងសូត្រមន្ត សមាទានសីល ឧទិ្ទសមហាកុសលផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខន្ធ បុព្វបុរសខ្មែរ វីរៈជន យុទ្ធជន យុទ្ធនារី

ដែលបានពលីមរណៈ ដែលលះបង់ អាយុ ជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ  និងឧទ្ទិសកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជនមាន  ញាតិមិត្តទាំងប្រាំពីរសណ្ដាន សូមអោយដួងវិញាណក្ខន្ធ អស់លោក បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ

លោកប្រធានក្រុមការងារ បានប្រគេន ទេយ្យទានវត្ថុរួមមាន៖

  • អង្ករ មី ត្រីខកំប៉ុង ទឹកបរិសុទ្ធ
  • ម៉ាស អាល់គុល
  • និងបច្ច័យមួយចំនួន សរុបថវិកា ,៥០០,០០០ រៀល ជូនព្រះសង្ឃ

និងបួងសួង ដល់វត្ថុសក្តិសិទ្ធិក្នុងលោក តាមបីបាច់ ថែរក្សា មន្ត្រីនគរបាល ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស សូមទទួលបាន សេចក្តីសុខ សប្បាយ សេចក្តីចម្រើន ជៀសផុតពីជម្ងឺកាចសាហាវនានា ជាពិសេសជម្ងឺកូវីដ១៩ រួមទាំងធ្វើដំណើរទៅទីជិតទីឆ្ងាយជួបប្រទះ តែសុខសុវត្ថិភាព គ្រប់ៗគ្នា ជារៀងរហូត