ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគបាលខេត្ត ដឹកនាំកម្លាំងប្រចាំបញ្ជាពិសេស ចុះសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពត

ខេត្តកំពត៖ ថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ០៥ខែតុលា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគបាលខេត្ត បានដឹកនាំកម្លាំងប្រចាំបញ្ជាពិសេស បានជួយចុះសម្រួលចរាចរណ៍នៅគល់ស្ពានថ្មីទោះជាមេឃភ្លៀងយ៉ាងណាក៏ដោយត្រឹមអាវភ្លៀងម្នាក់មួយឈរជួយសម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋដើម្បីកុំឲ្យមានការកកស្ទះដែលបានមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពត ៕