ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយរថយន្ដ

ប៉ៃលិន៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយរថយន្ដ បញ្រ្ចាស់ទិសគ្នានៅចំណុច ភូមិប៉ាហុីជើង សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិននៅវេលាម៉ោង ១៥និង៥០នាទីថ្ងៃចន្ទ ១៣រោចខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក .ស២៥៦៥ត្រូវនឹងថ្ងៃទី០៤ខែតុលា ឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយរថយន្ដ បេីកបរបញ្រ្ចាស់ទិសគ្នាបណ្ដាលអោយរបួសធ្ងន់ចំនួន០២នាក់, ស្រាល ០១នាក់ និងគ្មានរបួស០២នាក់ខូចខាតម៉ូតូធ្ងន់ ចំនួន០១ គ្រឿង និងរថយន្តស្រាល ចំនួន ០១គ្រឿង។

ភាគីបេីកបររថយន្តមានឈ្មោះ ញ៉ាន លី  ភេទ ប្រុសអាយុ ៥៤ឆ្នាំ មុខរបរ អ្នកកាសែត រស់នៅភូមិសំពៅលូន  ឃុំសាស្ដា ស្រុកសំពៅលូន ខេត្ដបាត់ដំបង បើកបររថយន្ដ ម៉ាក High Lander ស៊េរីឆ្នាំ២០០២ ពណ៌ប៉ៃតងចាស់ ពាក់ស្លាកលេខ (ភ្នំពេញ 2AM-32548)  គ្មានរបួស

មានអ្នករួមដំណេីរម្នាក់ ឈ្មោះ បាន ចន្ថា ភេទ ស្រី អាយុ ៣៦ ឆ្នាំ មុខរបរ មេផ្ទះ រស់នៅ ភូមិផ្សារឃែ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅខេត្តប៉ៃលិន (គ្មានរបួស)

ភាគីបេីកបរម៉ូតូមានឈ្មោះ ចាន់ លីណា ភេទ ស្រី អាយុ ២៩ ឆ្នាំ មុខរបរ មេផ្ទះ រស់នៅភូមិ ទំនប់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន បើកបរម៉តូម៉ាក Honda wave ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ (ប៉ៃលិន1C-7678) រងរបួសធ្ងន់ មានអ្នករួមដំណេីរ០២នាក់ ឈ្មោះ រិន វីរៈ  ភេទប្រុស  អាយុ ០២ឆ្នាំ រងរបួសធ្ងន់ និងឈ្មោះ រិន រ៉ាឌី ភេទ ស្រី អាយុ០៣ឆ្នាំរងរបួសស្រាល

ក្រោយពេលសមត្ថកិច្ចបានសាកសួរនាំរួចបានឲដឹងថាមកពីកត្ដាមនុស្សបេីកបរដោយ មិនប្រកាន់ស្ដាំ បណ្ដាលអោយមានគ្រោះថ្នាក់បែបនេះ។

បច្ចុប្បន្នករណីខាងលេីនេះ ជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដកហូតម៉ូតូនិងរថយន្ត យកមករក្សាទុកនៅការិយាល័យនគរបាលចរាចណ៍ផ្លូវគោក រង់ចាំការដោះស្រាយទៅតាមនិតិវិធី