ព័ត៌មានក្នុងប្រទេស

គិតថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ខេត្តបន្ទាយមានជ័យ រងផលប៉ះពាល់និងខូចខាតដោយគ្រោះទឹកជំនន់ទឹកភ្លៀង ខ្លាំងជាងគេមាន៥ក្រុង-ស្រុក

បន្ទាយមានជ័យ ៖ តាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថាផលប៉ះពាល់និងខូចខាតដោយគ្រោះទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យគិតថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២១ ខ្លាំងជាងគេមាន៥ក្រុងស្រុក។ ១/ក្រុងសេរីសោភ័ណមាន ៧សង្កាត់ ខ្នងផ្ទះ ២,៣៤៩គ្រួសារ មនុស្សរាយ ៩,៤៥៩នាក់ ស្រី ៤,៨៩២នាក់  ប្រជាពលរដ្ឋលិចលង់ដោយសារទឹកជំនន់ កំលាំងទាំង៣ជម្លៀសទៅទីទួលសុវត្ថិភាពមានចំនួន ៦១៧គ្រួសារ ស្មើរនិង២,៥០០នាក់ ស្រី ១,៣២៧នាក់ កុមារ៨២២នាក់ ប៉ះពាល់ស្រូវ ៣,២៥៥ហិចតា ដំឡូង ២៦ហិចតា ដំណាំរួមផ្សំ០៧ហិចតា  សាសារៀន០៧ខ្នង វត្តអារាមគ្មានទឹកហូរកាត់ផ្លូវ ១២៤កន្លែង ស្មើនិង៨៤,៨៦៨ ម៉ែត្រ។ ២/ក្រុងប៉ោយប៉ែតមាន៣សង្កាត់ ខ្នងផ្ទះ ១៨២គ្រួសារ មនុស្សរាយ៦៣៥នាក់ ស្រី៣១០នាក់  កំលាំងទាំង៣ជម្លៀសទៅទីទួលសុវត្ថិភាពមាន ១៨២គ្រួសារមនុស្សរាយ ៦៣៥នាក់ ស្រី ៣១០នាក់ កុមារ១៣៤នាក់ ប៉ះពាល់ស្រូវ ៥ហិចតា ដំឡូង១១០ហិចតា ដំណាំរួមផ្សំ១២ហិចតា  សាសារៀន០២ខ្នង  ទឹកហូរកាត់ផ្លូវ ១២២កន្លែង ស្មើនិង៣៦,៥៤០ ម៉ែត្រ។ ៣/ស្រុកអូរជ្រៅ មាន៧ឃុំ ខ្នងផ្ទះ ១,៣០៧ គ្រួសារ មនុស្សរាយ៥,៣៦៥នាក់ ស្រី២,៩២៧នាក់ កំលាំងទាំង៣ជម្លៀសទៅទីទួលសុវត្ថិភាពមាន ៤៥គ្រួសា មនុស្សរាយ១៨៧នាក់ ស្រី ៩១នាក់ កុមារ៦៩នាក់ ប៉ះពាល់ស្រូវ ២,៣៦១ហិចតា ដំឡូង៨៦ហិចតា ដំណាំផ្សំ០៦ហិចតា សាសារៀន០២ខ្នង វត្តអារាម០១កន្លែង ទឹកហូរកាត់ផ្លូវ១៤៥កន្លែង ស្មើនិង៣៥,៨៨៥ ម៉ែត្រ។​ ៤/ស្រុកស្វាយចេកគ្មានផលប៉ះពាល់ ៥/ស្រុកព្រះនេតព្រះ០៧ឃុំ ប៉ះពាល់ស្រូវ ៧,៦១៧ហិចតា ដំណាំរួមផ្សំ ៤១ហិចតា សាលារៀន០៣កន្លែង វត្ត០១កន្លែង ផ្លូវទឹកហូរកាត់ ១៤៥កន្លែង ស្មើនិង៣៥,៨៨៥ម៉ែត្រ។ ៦/ស្រុកថ្មពួក គ្មានផលប៉ះពាល់ទេ។ ៧/ស្រុកភ្នំស្រុកមាន០៦ឃុំ ខ្នងផ្ទះ៣,១៥៩ គ្រួសារ មនុស្សរាយ ១២,៨៧២នាក់ ស្រី ៦,៦៥៥នាក់  ប្រជាពលរដ្ឋលិចលង់ដោយសារទឹកជំនន់ កំលាំងទាំង៣ជម្លៀសទៅទីទួលសុវត្ថិភាពមានចំនួន៥៩គ្រួសារ ស្មើនិង២១៦នាក់ ស្រី១០៤នាក់ កុមារ៥៨នាក់ ប៉ះពាល់ស្រូវ ៧,៦១៧ហិចតា ដំណាំរួមផ្សំ៤១ហិចតា  សាសារៀន០៣ខ្នង វត្តអារាម០១កន្លែង ទឹកហួរកាតផ្លូវ៦៣កន្លែងស្មើរនិង៣៥,៦៨៥ម៉ែត្រ។ ៨/-ស្រុកមង្គលបូរី មាន០៧ឃុំ ខ្នងផ្ទះ ១,៥១៤ គ្រួសារ មនុស្សរាយ៦,២៥៤នាក់ ស្រី៣,១៥៤នាក់  កំលាំងទាំង៣ជម្លៀសទៅទីទួលសុវត្ថិភាពមាន១២៦គ្រួសារមនុស្សរាយ៤៧៨នាក់ ស្រី ២២៦នាក់ កុមារ១១១នាក់ប៉ះពាល់ស្រូវ៥,៩០១ ហិចតា ដំណាំរួមផ្សំ១៣ហិចតា សត្វពាហនៈ១០៣ក្បាល សាសារៀន០៦ខ្នង វត្តអារាម០៣កន្លែង ទឹកហូរកាត់ផ្លូវ៦៣កន្លែង ស្មើនិង៣៥,៦៨៥ម៉ែត្រ។​ ៩/ស្រុកម៉ាឡៃ មានសាលារៀនរងគ្រោះទឹកជំនន់ ០២កន្លែង វត្ត០៤កន្លែង ទឹកហូរកាត់ផ្លូវ៤៥កន្លែង ស្មើនិង១២.៧៩០ម៉ែត្រ។ ចាប់ពីមានគ្រោះទឹកជំនន់ទឹកភ្លៀងរហូតមកត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងខេត្តបន្ទាយមានជ័យ  សរុបផលប៉ះពាល់និងខូចខាតដោយគ្រោះ នេះមានចំនួន៣០ ឃុំ/សង្កាត់ ៨,៥១១គ្រួសារ មនុស្សរាយ ៣៤,៣៨៥នាក់ ស្រី១៧,៩៣៨នាក់ ជម្លៀសទៅនៅទីទួលសុវត្ថិភាព ១,៩២៩គ្រួសារ មនុស្សរាយ៤,០១៦នាក់ ស្រី២,០៥៨នាក់ កុមារ១,១៩៤នាក់ ស្រូវ ២៥,២២៣ហិចតា ដំឡូវ២២២ហិចតា សំណាំរួមផ្សំ ៧៩ហិចតា សត្វពាហនៈ ១០៣ សាលារៀន២២ វត្តអារាម០៩ ទឹកហូរកាត់ផ្លូវ៥៤១កន្លែង ស្មើនិង២២៧,៣៣៤ម៉ែត្រ។

រដ្ឋបាលខេត្តបានបញ្ជាក់ឲ្យដឹងថា ៖​ ទាំង០៩ស្រុក/ក្រុង ក្នុងខេត្តបន្ទាយមានជ័យ ផលប៉ះពាល់និងខូចខាតដោយគ្រោះទឹកជំនន់ទឹកភ្លៀងខ្លាំងជាងគេគឺ ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី  ក្រុងប៉ោយប៉ែត  ស្រុកអូរជ្រៅ  ស្រុកភ្នំស្រុក ៕