ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងចម្រុះបន្តចុះអនុវត្តសារាចរណែនាំរបស់រដ្ឋបាលខេត្តសៀមរាប

សៀមរាប អនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប លេខ១៧០/២១ស..រចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ និងគោរពតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សឿនសេន ស្នងការរងទទួលផែនសេនាធិការ បានសហការជាមួយកម្លាំងចម្រុះបន្តចុះអនុវត្តលើបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមច្បាប់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ១៩ នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម និងភូមិខ្លះសង្កាត់ស្វាយដង្គុំ សង្កាត់គោកចក សង្កាត់ជ្រាវ សង្កាត់សាលាកំរើក សង្កាត់ស្រង៉ែ និងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាបជាបណ្តោះអាសន្ន រយៈពេល () មួយសប្តាហ៍ គិតចាប់ពីវេលាម៉ោង ២៣:៥៩នាទី ថ្ងៃទី២៣ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១