ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអំពើលួច (កាបូប) ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល

ខេត្ត​កណ្ដាល​៖ថ្ងៃព្រហស្បត្តិ៍​ ០២រោច​ ខែ​ភទ្របទ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពុទ្ធ​ស័ករាជ២៥៦៥​ត្រូវ​នឹង​ថ្ងៃ​ទី២៣ ខែកញ្ញា​ ឆ្នាំ​២០២១វេលាម៉ោង ៨:៣០នាទី ករណីអំពើលួច (កាបូប)ចំណុចភូមិ អន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕
ជនរងគ្រោះឈ្មោះ លី ហួង ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ មានទីលំនៅភូមិ០៩ សង្កាត់ មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕
សម្ភារៈបាត់បង់ ៖
– កាបូបចំនួន០១ ក្នុងកាបូបមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០២សន្លឹក
-ប័ណ្ណចាក់វ៉ាក់សាំងចំនួន០១សន្លឹក
-កាតទិញទំនិញ០២សន្លឹក
-ទូរស័ព្ទ១គ្រឿង ម៉ាក់ Iphone 12 Pro Max
ជនសង្ស័យឈ្មោះ លី សុខលាង ភេទស្រី អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកាហ្វេអាម៉ាស៊ូន មានទីលំនៅភូមិកញ្ចិល ឃុំ កំពង់រាប ស្រុកព្រៃកម្បាស់ ខេត្តតាកែវ ៕
យកសំណាកកូវីដ-១៩ លទ្ធផល អវិជ្ជមាន ឃាត់ខ្លួន
នៅថ្ងៃទី ១៨.០៩.២០២១ ម៉ោង០៧ព្រឹក ជនរងគ្រោះ និងគ្រួសារបានជិះរថយន្តទៅលេងស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ពេលជិះរថយន្តមកដល់ការ៉ាសសាំង PTT ភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល តាកុងរថយន្តក៏ចូលចាក់សាំង រីឯជនរងគ្រោះបានចុះពីរថយន្តដើរចូលទៅបន្ទោលបង់នៅបន្ទប់ទឹកដោយមានកាន់កាបូបដៃពណ៌ខៀវទៅជាមួយ ហើយភ្ជួរកាបូបដៃនេះនៅក្បែរមាត់ទ្វារក្នុងបន្ទប់ទឹក ពេលបន្ទោលបង់រួចជនរងគ្រោះក៏ដើរមកឡើងរថយន្តជិះ ដោយភ្លេចយកកាបូបដៃរបស់ខ្លួនមកជាមួយ ទើបទៅដល់ផ្សារស្នាយពល់ ស្រុកពារាំង ជនរងគ្រោះរកទូរស័ព្ទដែលទុកនៅក្នុងកាបូបដៃនោះមកបើកមើលទើបដឹងថាខ្លួនភ្លេចកាបូបដៃនោះនៅក្នុងបន្ទប់ទឹកក្នុងការ៉ាសសាំង PTT ជនរងគ្រោះក៏ត្រឡប់មកការ៉ាសសាំងPTT វិញដើរទៅរកកាបូបដៃខ្លួននៅបន្ទប់ទឹកតែមិនឃើញ ក៏ទៅសួរអ្នកធ្វើការក្នុងការ៉ាសសាំងនេះ តែគ្មានអ្នកណាឆ្លើយថាបានឃើញកាបូបជនរងគ្រោះឡើង ក្នុងនោះជនសង្ស័យក៏ឮជនរងគ្រោះសួរនាំដែរ តែជនសង្ស័យមិនឆ្លើយ ៕ ជនរងគ្រោះបានទៅជួបមេការ និងប្រាប់មេការថា បើមានអ្នកណារកកាបូបឃើញ ជនរងគ្រោះឲ្យសាគុណ ចំនួន ២០០ដុល្លា ៕
ដល់ថ្ងៃទី ២០.០៩.២០២១ ម៉ោង ០៨ព្រឹក មេកាបានឆែកកាំមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យបានកាន់កាបូបរបស់ជនរងគ្រោះដែលភ្លេចក្នុងបន្ទប់ទឹកនោះ យកមកលាក់ទុក មិនបានប្រាប់មេកាឡើយ បន្ទាប់មកមេកាបានសួរនាំជនសង្ស័យ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានរើសយកកាបូបដៃនោះមែន តែខ្លួនបានយកទៅផ្លុងចោលនៅក្នុងបន្ទប់ទឹកនោះវិញ ៕
ដល់នៅថ្ងៃទី ២៣.០៩.២០២១ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានស្រុកខ្សាច់កណ្ដាល សូមឲ្យអនុវត្តតាមនីតិវិធី សមត្ថកិច្ចបានចុះស្រាវជ្រាវនិងឃាត់ជនសង្ស័យ មកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរើសកាបូបនោះមែន ហើយខ្លួនបានយកទៅទុកនៅផ្ទះរបស់ខ្លួនមួយយប់ ក្រោយមកខ្លួនបានយកកាបូបនោះទៅផ្លុកចោលនៅក្នុងបន្ទប់ទឹកការ៉ាសសាំង PTT នោះវិញ ៕