ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគបាលចរាចរណ៏ផ្លូវគោកខេត្តកំពង់ឆ្នាំង ចុះធ្វើការសម្រួលចរាចរណ៏ ដែលទឹកហូរលិចដោយជំនន់ទឹកភ្លៀងនៅលើកំណាត់ផ្លូវជាតិលេខ០៥

ខេត្តកំពង់ឆ្នាំង៖ នៅយប់ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលចរាចរណ៏ផ្លូវគោក ខេត្តកំពង់ឆ្នាំង បានសហការជាមួយកំលាំងផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ធ្វើការសម្រួលចរាចរណ៏ ដែលទឹកហូរលិចដោយជំនន់ទឹកភ្លៀងនៅលើកំណាត់ផ្លូវជាតិលេខ០៥ ត្រង់ចំណុចស្ពានគ្រាំងពន្លែ ចន្លោះគីឡូម៉ែត្រលេខ ៤០.៤១ ស្ថិតក្នុង ភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕